លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និង លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្ត្រីជំនាញ និងតំណាងមន្ទីរផែនការខេត្ត ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំ ចំណុចខ្សោយ កាលានុវត្តភាព និងការគម្រាមកំហែង (SWOT) នៃរាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិកានៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ